ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបងពិនិត្យអាគារវិទ្យាល័យសម្តេចឪដើម្បីត្រៀមបម្រុងសម្រាប់ព្យាបាលអ្នកដែលវិជ្ជមានកូវីដ-១៩ ក្នុងករណីមានមានការរីករាលជំងឺកូវីដ-១៩ក្នុងខេត្តបាត់ដំបង


រសៀល ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យសម្តេចឪ សម្រាប់ត្រៀមបម្រុងសំរាកព្យាបាល ក្នុងករណីដែលមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្នុងខេត្តបាត់ដំបង ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដោយមានទាំងពលករមកពីប្រទេសថៃ និងអ្នកមកពីរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកកំពុងសំរាកព្យាបាលមានចំនួន២៨នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ប្រភព: រដ្ឋបាលខេត្តបាត់ដំបង
https://t.me/TVKlocal/6645

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង