ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍តេស្ត មេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រកបដោយសុក្រឹត្យភាពខ្ពស់ ចំនួន២ឈុត(២ ០០០ តេស្ត) ជូនមន្ទីរពេទ្យកាល់ម៉ែត


នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ចំនួន២ឈុត(២ ០០០ តេស្ត) ជូនលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ដើម្បីប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស នៃឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ប្រើបច្ចេកវិទ្យា ទំនើប អាចជំរុញល្បឿននៃការធ្វើតេស្តបានឆាប់រហ័ស មានសុក្រឹត្យភាពខ្ពស់ មានគុណភាពនិងសុវត្ថិភាពខ្ពស់ ជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ-១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗថែមទៀតផង។
https://t.me/TVKlocal/6649

ព័ត៌មានជាតិ

អត្ថបទទាក់ទង