ព័ត៌មានជាតិ

ឯកឧត្តម នូវ សុខភាព និងលោកជំទាវ កាំង ណៃហ៊ួយ បានដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងឧបភោគ​ បរិភោគ​ និង សំភារះមួយចំនួនប្រគល់ជូនរដ្ឋបាល


បេសកកម្ម ៣ថ្ងៃ ឯកឧត្តម នូវ សុខភាព និងលោកជំទាវ កាំង ណៃហ៊ួយ បានដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងឧបភោគ​ បរិភោគ​ និង សំភារះមួយចំនួនប្រគល់ជូនរដ្ឋបាល និងកងកំលាំងសមត្ថកិច្ច​ សាលាខណ្ឌទាំង៤ រួមមានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ និង ខណ្ឌដង្កោ ដែលសរុបមានចំនួន អង្ករ ១៧ តោន មី ៤០០ កេះ ត្រីខ ១៦០កេស = ១៦០០យួរ ម៉ាស់ ២៨ កេះ =៥៦០០០ម៉ាស់ អាវភ្លៀង ៦ កេះ = ១២០០អាវ ដើម្បីចែកជូនប្រជាជនខ្វះខាត និង សមត្ថកិច្ចដែលឈរប្រចាំការ និងការពារនៅតំបន់បិទខ្ទប់ នាសម័យកាលកូវីដ-១៩ និងសូមបួងសួងអោយប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា ជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា ៕ (៣កុំ ៣ការពារ ) ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

ព័ត៌មានជាតិ

អត្ថបទទាក់ទង