ព័ត៌មានជាតិ

លោក ណុប ដារ៉ា បានដឹកនាំប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀងខេត្តបាត់ដំបង


លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀងខេត្តបាត់ដំបង ។

លោក ណុប ដារ៉ាបានសង្កត់ធ្ងន់ទៅលើបញ្ហាតួនាទីភារកិច្ចរបស់កម្លាំង ដែលកំពុងឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។

ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង