ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១


រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ យី រ៉ង ភេទប្រុស អាយុ២៥ ឆ្នាំ អាសយដ្ឋានភូមិជ្រែម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែង ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រោយពេលធ្វើដំណើរមកដល់ខេត្តសៀមរាប។
២- ឈ្មោះ បូរិន រតនា ភេទប្រុស អាយុ៥ឆ្នាំ អាសយដ្ឋានភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី