ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ


នាព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសារដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អំណោយដែលទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។

សូមអញ្ជើញចូលchanel telegramផ្លូវការដើម្បីទទួលព័ត៌មានបន្ថែមhttps://t.me/TVKlocal/7296

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង