ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១


រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ធី ផា ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិចំបក់ខ្ពស់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្ទោង តែដោយស្ថានភាពមិនធូរស្រាល ក៏បានចេញមករកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានករណីសង្ស័យ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប យកសំណាកធ្វើតេស្តស្រាវជ្រាវ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង