ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យនិងណែនាំ ការងារដល់ក្រុម App ក្រសួងព័ត៌មាន


នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យនិងណែនាំការងារដល់ក្រុម APP របស់ក្រសួងព័ត៌មានដែលកំពុងបំពេញកិច្ចការងារ ប្រចាំថ្ងៃនាទីស្តីការ ក្រសួងព័ត៌មាន។
នៅក្នុងឱកាសនោះ ឯកឧត្តម ហួត ឃាងវ៉េង រដ្ឋលេខាធិការ ទទួលបន្ទុក App ក្រសួងព័ត៌មាន បានជម្រាបជូនថា ចាប់តាំងពីការបង្កើតកម្មវិធីនេះមក គឺឈរលើគោលការណ៏ ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណា ក៏បាន ដែលបានដាក់បញ្ជូូល កម្មវិធីប៉ុស្តីទូរទស្សន៏ជាច្រើន អាចបើកស្តាប់វិទ្យុផ្សាយផ្ទាល់ ពី វិទ្យុជាតិកម្ពុជា ទូរទស្សន៏ជាតិកម្ពុជា និងបណ្តាញផ្សព្វផ្សាយឯកជន នានាជាច្រើនទៀត នូវព័ត៌មានថ្មីៗទាន់ហេតុការណ៏ ហើយអាចបើកមើលបាននៅគ្រប់ទីកន្លែង តាមរយៈទូរសព្ឌ័ដៃ អាយផេត ដែលបានទាញយកមកប្រើប្រាស់។ App ក្រសួងព័ត៌មាន ក៏មានការផ្សាយជាភាសា ខ្មែរ អង់គ្លេស បារាំង និងភាសាចិន ដែលទទួលបានការគាំទ្រ ប្រើប្រាស់និងចូលបើកមើលច្រើន។ ជាជំហ៊ានបន្តទៅមុខទៀត ក្រុមការងារ App ក្រសួងព័ត៌មាន ដែលបច្ចុប្បន្នមានបុគ្គលិក កំពុងបំពេញកិច្ចការងារ ប្រមាណជាង ២០ នាក់ នឹងបន្តធ្វើការពង្រីកការផ្សាយរបស់ខ្លួនបានកាន់លឿន ឆាប់ រហ័សជាងមុន នូវរាល់ព័ត៌មាន ដែលទទួល បានពីប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ មានវិទ្យុជាតិកម្ពុជា ទូរទស្សន៏ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក៏ដូចផ្នែកផ្សេងៗជាច្រើន ។
នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ App ក្រសួងព័ត៌មាន បានសំដែងការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន រួមទាំងស្ថាប័នផ្សព្វផ្សាយ ជាតិ និងឯកជន ដែលបានចូលរួមគាំទ្រ និងធ្វើកិច្ចសហការ អោយដំណើរការផ្សាយរបស់ App ក្រសួង ព័ត៌មាន បានឈានមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី ក្រុមការងារ App ក្រសួងព័ត៌មាន បន្តបំពេញកិច្ចការងារ អោយបានកាន់តែល្អបន្ថែមទៀត ហើយក្នុងនោះត្រូវយកតែព័ត៌មានណា ដែលចេញផ្សាយផ្លូវការពីស្ថាប័នរដ្ឋ តែមួយគត់មកផ្សាយ ដោយមិនត្រូវយកប្រភពពីឯកជននោះទេ ហើយត្រូវផ្សាយអ្វីដែលជាគោលការណ៏របស់រដ្ឋ ជំហររបស់រដ្ឋ ។ នៅពេលព័ត៌មានអ្វីថ្មីដែលកើតឡើង ត្រូវមានការពន្យល់ច្បាស់លាស់ពីស្ថាប័នរដ្ឋ ដែលពាក់ពន្ធ័កិច្ចការងារនោះ ព្រោះថាយើងជាប្រពន្ធ័ផ្សាយរបស់រដ្ឋ ហើយរាល់ព័ត៌មានដែលបានចេញផ្សាយ គឺពិតប្រាកដ ច្បាស់លាស់ និងផ្លូវការ ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង