ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់


រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ របស់ខេត្ត មានដូចខាងក្រោម:

⁃ ស្រុកពាមរក៍ ចំនួន៨នាក់
⁃ ស្រុកបាភ្នំ ចំនួន១នាក់
⁃ ស្រុកព្រះស្តេច ចំនួន២នាក់
⁃ ស្រុកពារាំង ចំនួន២នាក់
⁃ ស្រុកស្វាយអន្ទរ ចំនួន២នាក់
⁃ ស្រុកកញ្ជៀច ចំនួន១នាក់
⁃ ស្រុកសុីធរកណ្តាល ចំនួន៣នាក់
⁃ និងក្រុងព្រៃវែង ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនិមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
ប្រភព: រដ្ឋបាលខេត្តព្រៃវែង

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង