ព័ត៌មានជាតិ

រដ្ឋបាលក្រុងសិរីសោភ័ណ


រដ្ឋបាលក្រុងសិរីសោភ័ណ​ ៖​ នៅយប់ថ្ងៃព្រហស្បតិ៍​ ១រោច​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស​២៥៦៥​ ត្រូវនឹងថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២១ ក្រោយពីមានករណីរកឃេីញវិជ្ជមានកូវីដ-១៩​ លេីស្រ្តីម្នាក់ដែលជាអាជីវករលក់ផ្លែឈេីនៅផ្សារហ៊ុយឡេង​ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានធ្វើការអំពាវនាវដល់ពាក់ព័ន្ធជាមួយឈ្មោះ រឿង សាខន ហៅ "ម៉ាក់ចំប៉ា"លក់ផ្លែឈើនៅផ្សារហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ប្រញាប់មកយកសំណាក នៅមន្ទីរពេទ្យបង្អែកក្រុង ដោយបុគ្គលឈ្មោះ​ រឿង សាខន ហៅ "ម៉ាក់ចំប៉ា"​ ត្រូវបានរកតេស្តឃេីញវិជ្ជមានកូវីដ-១៩ ហេីយនៅយប់ថ្ងៃទី២៧ ខែឧសភានេះ ក្រុមការងារកំពុងធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល​ បុគ្គលខាងលេីដេីម្បីយកសំណាក់រកកូវីដ-១៩។

ព័ត៌មានជាតិ

អត្ថបទទាក់ទង