ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ប្រកាសបើប្រជាពលរដ្ឋខ្វះទីផ្សារលក់ស្រូវពេលណា លោកនឹងស្វាគមន៍ទទួលទិញទាំងអស់


ឯកឧត្តម​ សួស យ៉ារ៉ា អ្នកតំណាង​រាស្ត្រ​មណ្ឌលខេត្ត​ព្រះវិហារ​បានប្រាប់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ និង​សារព័ត៌មាន​ក្នុងខេត្ត​ព្រះវិហារ​ ទាំងអស់​ថា៖ ចំពោះស្រូវសិរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត បើសិនជាខ្វះទីផ្សារពេលណា គ្រួសារភរិយារបស់លោក ទទួលជាទីផ្សារទិញទាំងអស់ អត់ឲ្យសល់ ឬក៏អ្នកណាមកចលនាថោកថ្លៃបានទេ អ្នកណាមិនទិញសល់ប៉ុន្មានគឺយកទៅរោងចក្ររបស់លោកនៅខេត្តបាត់ដំបងទាំងអស់ គឺលោកទទួល១០០%អត់ឲ្យខ្វះទេ។
ឯកឧត្តម​អ្នកតំណាងរាស្ត្រខេត្តព្រះវិហារ ក៏បានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនកិនស្រូវរបស់លោក មានបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បច្ចេកវិទ្យាសម្ងួតរបស់កូរ៉េ ហើយមានទីផ្សារនៅប្រទេសចិន សម្រាប់ការនាំចេញ។
ឯកឧត្តម​បានបញ្ជាក់ទៀតថា៖ រោងម៉ាស៊ីនកិនស្រូវរបស់លោកអាចធ្វើបាន ៥ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ ដែលនេះជាដំណឹងរីករាយមួយសម្រាប់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារយើង៕
ប្រភព: រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានជាតិ

អត្ថបទទាក់ទង