- ហុងកុង៖ ប៉ូលិសហុងកុងរាប់ពាន់នាក់ បានទៅយាមល្បាតជុំវិញឧទ្យានកណ្តាលក្រុងមួយ និងល្បាតតាមដងផ្លូវនានា នៅថ្ងៃសុក្រនេះ ដើម្បីរារាំងប្រជាជនមិនឱ្យប្រមូលផ្តុំ ដើម្បីធ្វើចលនារំលឹក ដល់ការបង្ក្រាបរបស់កងទ័ពចិន ក្នុងឆ្នាំ ១៩៨៩ នៅជុំវិញទីលានធានអានមេនក្នុងទីក្រុងប៉េកាំង។
#ប្រភព Reuters