ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ "កម្ពុជាមានកណ្តុរចំនួន៥៧ក្បាល សំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល


លោក​ Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់​និងនៅកម្ពុជា​ បានជួបពិភាក្សាការងារ​ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការAPOPO​ ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ​ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ​ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា​ កណ្តុរMagawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព​ ហេីយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ​ អង្គភាពសុីម៉ាក់និងAPOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាល​សំរាប់បំរេីប្រតិ្តបត្តិការបោសសំអសតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។ ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ទៅបំរេីការនៅប្រទេសស៊ូដង់​ខាងត្បូង​ ប្រទេសអង់ហ្គោឡា​ និងប្រទេស​តួរគី​នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ​ ហេីយខាងអង្គការAPOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀតពីសុីម៉ាក់ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។
ទន្ទឹងនឹងនេះដែរ​ លោក Michael Heiman​ បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក​ក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពសុីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦​ ហេីយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ​ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។
ប្រភព: អគ្គនាយកសុីម៉ាក់
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង