ព័ត៌មានជាតិ

ឯកឧត្តមឯកអគ្គរាជទូត និងសហការីទាំងអស់ បានអញ្ជើញជួបសំណេះសំណាល និងចូលរួមស្ទូងស្រូវជាមួយបងប្អូនខ្មែរ នៅខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន


នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូត និងសហការីទាំងអស់បានអញ្ជើញជួបសំណេះសំណាល និងចូលរួមស្ទូងស្រូវជាមួយបងប្អូនខ្មែរ នៅខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ។
សហគមន៍ខ្មែរនៅក្នុងខេត្តនេះមានច្រើនគ្រួសារដាំដំណាំរួមផ្សំ ក្រៅពីការងារស្នូលប្រចាំថ្ងៃ ។ ដោយឡែកមានគ្រួសារមួយ ដែលមានសាច់ញាតិច្រើន បានចាប់យកការងារធ្វើស្រែដាំស្រូវជាការងារស្នូលរបស់គាត់ ។
សូមបញ្ជាក់ជូនថា នៅខែចុងកញ្ញាឆ្នាំ២០២០ ស្ថានទូតក៏បានចូលរួមច្រូតស្រូវ ដាល់អំបុកជាមួយសហគមន៍ខ្មែរនៅតំបន់នេះដែរ ៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង