ព័ត៌មានជាតិ

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានបង្ហាញជូននូវ សៀវភៅកំណាព្យ ដែល ទើបបោះពុម្ពរួចរាល់ ហើយសៀវភៅកំណាព្យ « កម្រងផ្កា ហុងដាសេតសង់» ប្រជុំកំណាព្យ អ្នកទើបសង្រ្គោះពីស្ថាននរក (សម័យឆ្នាំ ១៩៧៩)


នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារ បច្ចុប្បន្ន ដោយសារគុណបំណាច់ក្នុងការបំពេញកិច្ចការងារបំរើជាតិមាតុភូមិ តាំងពីយូរមកហើយ រួមទាំងបានចូលរួមចំណែកធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៏នៅកម្ពុជា ទទួល បានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន។

សម្រាប់ឱកាសនៃកិច្ចប្រជុំនេះដែរ ក៏មានការបង្ហាញជូននូវ សៀវភៅកំណាព្យ ដែល ទើប បោះពុម្ពរួចរាល់ ហើយសៀវភៅកំណាព្យ « កម្រងផ្កា ហុងដាសេតសង់» ប្រជុំកំណាព្យ អ្នកទើបសង្រ្គោះពីស្ថាននរក (សម័យឆ្នាំ ១៩៧៩) ចងក្រងដោយឯកឧត្តម ខៀវ ណាវី ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតកម្ពុជា ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចែកសៀវភៅកំណាព្យ នេះជូនមន្រ្តីថ្នាក់ដឹកនាំ ជាមួយប្រសាសន៍បញ្ជាក់ ពីការរំលឹកប្រវត្តិរបស់បញ្ញាវន្តខ្មែរ ក្នុងសម័យកាលជីវិតរស់រានជា លើកទី២ ក្រោយទិវាមហាជ័យជំនះ ៧ មករា និងជាការឧទ្ទិសដល់វិញ្ញាណខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។ សៀវភៅកំណាព្យនេះដែរ ក៏នឹង និងចែកជូនដល់ មន្ទីរព័ត៌មាន រាជធានី ខេត្ត និងជូនទៅតាមបណ្ណាល័យមួយចំនួន ទុកជាឯកសារ និងអោយ អ្នកជំនាន់ក្រោយបានមេីល យល់ដឹងពីសម័យកាលនោះ ។
តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាឱកាសនេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយក្រសួងព័ត៌មាន បានជម្រាបជូនពី វឌ្ឍនភាពការងារនានា ដែលអគ្គនាយកដ្ឋាននីមួយៗ សម្រេចអនុវត្តន៏បាន ក្នុងរយះពេលកន្លងមកនេះ ពិសេសផ្នែកផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជាAKP វិទ្យុជាតិកម្ពុជា ហើយក្នុងនោះមានការគាំទ្រចំពោះ ស្ថានីយ៏ទូរទស្សន៏ ជាតិកម្ពុជា គម្រោងបង្កើតកម្មវិធីប្រដាល់ ដែលត្រូវផ្សាយនៅពេលខាងមុខនេះ ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់ ថ្នាក់ដឹកនាំគ្រប់ផ្នែក ពិសេសទូរទស្សន៏ជាតិកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់សម្រាប់ការរៀបចំ កម្មវិធីក្រកួត រ៉ូប៉ូត ប្រចាំឆ្នាំ កម្មវិធីស្នាដៃគំនូរជីវចល ហើយត្រូវពិនិត្យមើលនូវលទ្ធភាពក្នុង ការរៀបចំកម្មវិធី ខាងលើនេះឡើងវិញនៅក្នុងឆ្នាំ២០២១ នេះ ដើម្បីធ្វើការពង្រឹងគុណភាព កម្មវិធីនេះបានកាន់តែល្អ និងមានការចូលរួមប្រកួត និងគាំទ្រ បានកាន់តែច្រើនបន្ថែមទៀត ។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់គណ:កម្មការបណ្តុះបណ្តាលវិក្រិត្យការ និង វិជ្ជាជីវ: លើកជាគម្រោងរៀបចំជាសិក្ខាសាលា និង បើកវគ្គបណ្តុះបណ្តាល ដោយផ្តោតជាសំខាន់លើតូនាទី របស់អ្នកសារព័ត៌មាន នៅការអនុវត្តន៏វិជ្ជាជីវ: និងកិច្ចសហការ ជាមួយ អាជ្ញាធរមានសមត្ថិកច្ច ក្នុងការបំពេញកិច្ចការងារ ប្រកបដោយភាបត្រឹមត្រូវ ។ ទន្ទឹនេះ ត្រូវ សិក្សាស្វែងយល់អំពីទិដ្ឋភាពច្បាប់ បទដ្ឋានកិត្តិយុត្តិផ្សេងៗ ដែលបំពេញដល់តូនាទី ភារកិច្ច របស់អ្នកសារព័ត៌មាន ជាពិសេសគឺការត្រៀមរៀបចំ ការស្វែងយល់ ការប្រើប្រាស់ច្បាប់ នៅ ក្នុងវិស័យសារព័ត៌មាន ដើម្បីបំរើផលប្រយោជន៏ដល់អ្នកសារព័ត៌មាន ដែលកំពុងបំបេញកិច្ច ការងារប្រកបដោយក្រមសីលធម៏ វិជ្ជាជីវ:ត្រឹមត្រូវ កាន់តែមានតំលៃ និងគុណភាព ជៀសវាង នូវការអនុវត្តន៏វិជ្ជាជីវ: ដែលប្រាស់ចាកពីក្រមសីលធម៏សារព័ត៌មាន នៅកម្ពុជា។
រូបភាព-អត្ថបទ ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង