ព័ត៌មានជាតិ

#រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ទៀតហើយ


នាយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាកកូវីដ១៩នៅមន្ទីរពេទ្បង្អែក១៦មករាខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ឈ្មោះពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និងម្នាក់ទៀតឈ្មោះយេន ងន​ ភេទស្រីអាយុ ៤៤ឆ្នាំ​ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ។បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។

រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496។
ប្រភព៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង