ព័ត៌មានជាតិ

ជាដំណឹងល្អ ចិនបានប្រកាសផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ដល់កម្ពុជា ក្នុងខែមិថុនានេះ


ដើម្បីបន្តជួយកម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺរា​តត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។
ការប្រកាសនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជំនួបទ្វេភាគី រវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។
ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង