ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន អញ្ជើញចុះពិនិត្យការ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩


នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅមណ្ឌលសុខភាពសំរោង ដែរស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា៖ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជា
ពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២ គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសបានសរុបចំនួន ២,៧៧០,៦១១នាក់ និងសម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៧១%។

អត្ថបទ​ កញ្ញា​ យឹម​ សារិន​ រូបភាព​ លោក​ សេង​ ចាន់

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង