ព័ត៌មានជាតិ

សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈ យោគយល់ជាមួយសាកលវិទ្យាល័យជាតិមានជ័យ


ថ្ងៃអង្គារ៍ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រង សាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងពិធីចុះអនុស្សរណៈយោគយល់នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ជា សឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យ បានឡើងអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យ ក្នុងបរិបទកំណែទម្រង់របស់គណៈកម្មការ ជូនឯកឧត្តមប្រធានគណៈអធិបតីផងដែរ។ ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់នេះផងដែរ ឯកឧត្តម ស សុខា បានកោតសសើរដល់ថ្នាក់់ដឹកនាំ និងសមាជិក សមាជិការ នៃគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តន៍តាមផែនការកំណែទម្រង់របស់គណៈកម្មការ ទទួលបានលទ្ធផលគួរជាទីមោទន។

ព័ត៌មានជាតិ

អត្ថបទទាក់ទង