ព័ត៌មានជាតិ

ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ត្រូវបានយកទៅប្រគល់ជូនដល់ដៃ អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លានដែលបានចាក់វ៉ាក់សាំង


នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាននាំយកថវិកាលើកទឹកចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកទៅប្រគល់ជូនដល់ដៃ អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លានដែលបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបានជាង៣លាននាក់ហើយ ក្នុងនោះបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ហើយអ្នកស្រី ស៊ុ សំអឿន ជាមនុស្សទី៣លាន ទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល តាមរយៈលោកជំទាវ ឱ វណ្ណឌីន ដែលប្រគល់នាថ្ងៃនេះ។
សូមជម្រាបថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់៕
អត្ថបទ-រូបភាព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ព័ត៌មានជាតិ

អត្ថបទទាក់ទង