ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាព ទូទៅក្នុងភូមិសាស្រ្តឃុំដាក់ដាំ ស្រុកអូររាំង ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩


អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពទូទៅក្នុងភូមិសាស្រ្តឃុំដាក់ដាំ ស្រុកអូររាំង ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩

មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ រួមទាំងថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ ក្នុងភូមិសាស្ត្រស្រុកអូររាំង និងបានណែនាំដល់ក្រុមគ្រូពេទ្យជួរមុខ ត្រូវធ្វើតេស្តរហ័ស ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ក្នុងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់ ជាពិសេស ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

(មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង