ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសៀវភៅកំណាព្យ មានចំណងជើងថា“កម្រងផ្កា ហុងដាសេតសង់” ចំនួន ៤ ពាន់ច្បាប់ ដែលជាស្នាដៃស្រាវជ្រាវចងក្រង ដោយ ឯកឧត្តម ខៀវ ណាវី


សៀវភៅកំណាព្យ មានចំណងជើងថា“កម្រងផ្កា ហុងដាសេតសង់” ចំនួន ៤ ពាន់ច្បាប់ ដែលជាស្នាដៃស្រាវជ្រាវចងក្រង ដោយ ឯកឧត្តម ខៀវ ណាវី ទីប្រក្សាក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតកម្ពុជា ដែលទើបធ្វើការបោះពុម្ពហើយរួចរាល់ ត្រូវបានយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន ។
តាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ ណាវី បានអោយដឹងថា សៀវភៅកំណាព្យនេះ ប្រជុំកំណាព្យអ្នកទើបត្រូវបានសង្គ្រោះពីស្ថាននរក ដែលបានដកស្រង់ចងក្រង ប្រមូលចេញពីកាសែតកម្ពុជា តាំងពីឆ្នាំ១៩៨៣ ដើម្បីទុកជាការរំឮកទៅដល់អនុស្សាវរីយ៏ កាលពីគ្រានោះ ផង ជាការរំឮកទៅដល់អ្នកកវីនិពន្ធជំនាន់ នោះផងដែរ។ កំណាព្យក្នុងសៀវភោនេះមាន ចំនួន ៩៧កំណាព្យ មានលក្ខណ:ជាការអប់រំការបំផុសអោយប្រជាជនចូលរួម បង្ករបង្កើន ផល និងការ ការពារប្រទេសក្នុងដំណាក់នោះ ។ ដូច្នេះការដែលរៀបចំចងក្រងបោះពុម្ពសៀវភៅនេះឡើងទុកជាអនុស្សាវរីយ៏ និង ការចងចាំរបស់បណ្តាយុទ្ធមិត្ត ក្នុងសមរភូមិសតិ អារម្មណ៏ ហើយជាការរំលឹកពីតឋភាពសង្គមតាំងពីសម័យនោះផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះ ឯកឧត្តម ខៀវ ណាវី ដែល បានប្រឹងប្រែងស្រាវជ្រាវ ប្រមូលចងក្រងនូវរាល់កំណាព្យ ទាំងនេះរក្សាទុកមកដល់បច្ចុប្បន្ន ហើយនៅរក្សាទម្រង់សំណេរដើមដដែល។សៀវភៅកំណាព្យនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏ទុកជាការរំឮកដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួង ព័ត៌មាន ដែលទើបទទួលមរណភាព កាលពីពេលថ្មីៗមកនេះ ដែលរូប ឯកឧត្តម ក៏បានចូល និពន្ធ កំណាព្យកាលពីសម័យឆ្នាំ១៩៨៣ នោះដែរមានចំណងជើងថា សម្លេងស្គរដី។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង