ព័ត៌មានកីឡា

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៥ គ្រោងរៀបចំសារជាថ្មី នាដើមឆ្នាំក្រោយ


ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៥ គ្រោងរៀបចំសារជាថ្មី នាដើមឆ្នាំក្រោយ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានប្រកាសគ្រោងរៀបចំ សារជាថ្មី នៃទិវារត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិអង្គរ លើកទី២៥ ឆ្នាំ២០២០ នៅខេត្តសៀមរាប ដែលត្រូវបាន ពន្យាពេលកាលពីថ្មីៗ មករៀបចំ នៅអំឡុងដើមឆ្នាំ២០២១ បន្ទាប់ពី ប្រមុខរាជ រដ្ឋាភិ បាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយជោគជ័យ កាលពីពេលថ្មីនេះ ។ ជុំវិញគម្រោងរៀបចំ ព្រឹត្តិការណ៍កីឡា ទេសចរណ៍នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបញ្ជាក់ថា ជាការពិតបច្ចុប្បន្ន គណៈកម្មាធិការ រៀបចំ បាននឹងកំពុងធ្វើការ ជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាព រៀបចំឡើងវិញ ដោយគោរពតាមវិធាន ក្រសួងសុខាភិបាល និងតាមការណែនាំ របស់ប្រមុខ រាជរដ្ឋាភិបាល ក្រោយបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា កាល ពីថ្មីៗ ។ គួរបញ្ជាក់ថា ដំបូងឡើយ ទិវារត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិ អង្គរលើកទី២៥ នៅខេត្តសៀម រាប គ្រោងរៀបចំ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ។ តែក្រោយផ្ទុះនូវ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្របពេល មានការណែនាំ អំពីការផ្អាកសកម្មភាព ជួបជុំមនុស្ស ដើម្បីបង្ការ ជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏សម្រេចលើកពេល ព្រឹត្តិការណ៍កីឡា ទេសចរណ៍ដ៏ធំនេះ ។ ចំពោះកាលបរិច្ឆេទថ្មី ឬការរៀបចំសារជាថ្មី អាចនឹងដំណើរការ បានវិញ ឬអត់ គណៈកម្មការរៀបចំ នឹងជូនដំណឹង នាពេលក្រោយ ។ យ៉ាងណាមិញ ឯកឧត្ដម វ៉ាត់ ចំរើន ធ្លាប់បានសង្កត់ធ្ងន់ ថា ទោះបី ព្រឹត្តិការណ៍នេះ ត្រូវរៀបចំ ក៏ត្រូវធ្វើក្រោមរបត់ថ្មីដែរ ហើយត្រូវកាត់កម្មវិធី ជាច្រើនដើម្បី ធានាសុវត្ថិភាព និងបង្ការការ រីករាលដាល នៃជំងឺកូវីដ–១៩ ជាក់ស្ដែងកម្មវិធី ប្រមូលផ្ដុំ និងកម្មវិធី ជាច្រើនត្រូវកាត់ចេញ ហើយការរត់ ក៏ត្រូវធ្វើក្នុង របៀបរបបរក្សាគម្លាតថ្មី ហើយអ្នកចុះឈ្មោះ ទាំងអស់សុទ្ធតែត្រូវបាន កំណត់អត្តសញ្ញាណ ដើម្បីងាយស្រួលគ្រប់គ្រង់ នៅពេលមានបញ្ហា ណាមួយកើតឡើង ទៀតផង ។

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី