ព័ត៌មានកីឡា

នាបរិវេណសណ្ឋាគារសូហ្វីតែល ស្ថានទូតឥណ្ឌាប្រចាំ នៅកម្ពុជាបានប្រារព្ធទិវាយោគៈ (Yoga) អន្តរជាតិលើកទី ៧ ឆ្នាំ 2021


នាបរិវេណសណ្ឋាគារសូហ្វីតែល ស្ថានទូតឥណ្ឌាប្រចាំ នៅកម្ពុជាបានប្រារព្ធទិវាយោគៈ (Yoga) អន្តរជាតិលើកទី ៧ ឆ្នាំ 2021 ដែលការប្រារព្ធនេះធ្វើឡើង ដោយមានចំនួនអ្នកចូលរួមតិចតួចបំផុត ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការរក្សាគំលាតសុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺ covid 19។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់អ្នកចូលចិត្តយោគៈ និងសាធារណជន អាចចូលរួមពីគេហដ្ឋានរៀងៗខ្លួន តាមរយៈសកម្មភាពតាមអនឡាញ ដូចជាវគ្គបង្រៀន yoga online , សំណួរចម្លើយស្ដីពី yoga, សិក្ខាសាលា yoga ជាដើម។ លោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា ដោយសារតែគោលការណ៍ការ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានកំណត់ការជួបជុំមនុស្សមិនឲ្យលើសពី ១៥ នាក់ឡើយ ដូច្នេះហើយការប្រារព្ធទិវាអន្តរជាតិ yoga ឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅទីតាំង ដែលមានបរិវេណធំទូលាយហើយមានមនុស្សចូលរួមតិចតួចបំផុត។ ព្រឹត្តិការណ៍ yoga ត្រូវបានប្រារព្ធឡើងជា ៥ ដំណាក់កាល ក្នុងនោះមានព្រឹត្តិការណ៍បើកឆាកចំនួន ២ដង នៅក្នុងបរិវេណស្ថានទូតនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ និង ១៨ ខែមិថុនា ឆ្នាំ ២០២១ ដោយឡែកព្រឹត្តិការណ៍បន្ទាប់ គឺធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញនាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នេះ។
លោកជំទាវឯកអគ្គរដ្ឋទូត បន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រនូវព្រឹត្តិការណ៍ yoga អន្តរជាតិនាពេលកន្លងមក ហើយក៏បានអំពាវនាវឲ្យប្រជាជនចូលរួមហាត់ yoga ពីផ្ទះ ក្រោមពាក្យស្លោកថា " យោគៈនៅផ្ទះ" ។ ការហាត់ Yoga គឺនាំមកនូវភាពសុខដុមរវាងផ្លូវចិត្ត និងកាយសម្បទា ហើយ Yoga គឺជាសិល្បៈ និងវិទ្យាសាស្ត្រនៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពស្ងប់អារម្មណ៍ទាំងក្នុងផ្លូវចិត្តនិងកាយ អ្វីដែរពិសេស yoga គឺរឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ហើយប្រជាជនកំពុងស្វែងរកវិធីសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អនិងរឹងមាំ។
បើតាមការបញ្ជាក់របស់អ្នក ដែលបានចូលរួមក្នុងកម្មវិធីទិវា yoga អន្តរជាតិលើកទី ៧ នេះបានឲ្យដឹងថាការហាត់ Yoga គឺធ្វើឲ្យគាត់ទទួលបាននូវអត្ថប្រយោជន៍ចំនួន ៥ សំខាន់ៗដូចជា ការកាត់បន្ថយស្ត្រេស, ជំនួយដល់សុខភាពបេះដូង, ប្រឆាំងជំងឺបាក់ទឹកចិត្ត, ជួយដល់ការសម្រាន្តបានលក់ស្រួល និងសម្រួលដល់ការដកដង្ហើមថែមទៀតផង។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី