ព័ត៌មានជាតិ

កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ចំនួន ១លានដូសទៀត ដែលដឹកមកដល់នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ខាងមុខ


រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ខាងមុខ។

 

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៥១៧,៩៤៣នាក់ហើយ

សម្រាប់លទ្ធផលចាក់វ៉ាក់សាំង ធៀបនឹងគោលដៅ១០លាននាក់ បានចំនួន៣៥.១៨%។

ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង