ព័ត៌មានជាតិ

អង្គការសុខភាពពិភពលោក (WHO) ផ្ដល់ជំនួយឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ទប់ស្កាត់ការពារជំងឺកូវីដ១៩ ដល់ក្រសួងសុខាភិបាល


នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយ របស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។ សូមបញ្ជាក់ជូនថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្ររួមមាន ១) ម៉ាស N95 ចំនួន 70.000 ម៉ាស ២) ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន360គ្រឿង ៣) ឱសថ Dexamethasoneចំនួន 19,000 ប្រអប់ និង ៤) ម៉ាស៊ីនភ្លើង ចំនួន២៥គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន USD 658,000.00។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយឧបត្ថម្ភ គាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែល យើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ ១៩ ឱ្យបានកាន់តែឆាប់រហ័ស៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង