ព័ត៌មានកីឡា

ក្រុមកម្ពុជាប៉ះក្រុមកោះហ្គាំ វគ្គ Play-Off AFC ASIAN CUP


ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមកោះហ្គាំ (Guam) នៃវគ្គជម្រុះ Play-Off ខណៈក្រុមឆាយនីសតៃប៉ិត្រូវប៉ះជាមួយក្រុមឥណ្ឌូណេស៊ី ដើម្បីស្វែងរក២ក្រុម ឡើងទៅប្រកួតនៅវគ្គចែកពូលជុំទី៣ AFC ASIAN CUP CHINA 2023។ នេះយោងតាមលទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួតរបស់ AFC កាលពីល្ងាចម្សិលមិញ នៅទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី។

ក្រុមកម្ពុជាត្រូវទៅប្រកួតជាមួយម្ចាស់ផ្ទះក្រុមហ្គាំ នៅជើងទី១ នាថ្ងៃទី៧កញ្ញា ហើយនៅជើងទី២ កម្ពុជាទទួលធ្វើម្ចាស់ផ្ទះជាមួយក្រុមភ្ញៀវ ហ្គាំ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខណៈក្រុមឥណ្ឌូនេស៊ីត្រូវជួបក្រុមឆាយនីសតៃប៉ិ ប៉ះគ្នាចំនួនពីរជើងដូចកាលបរិច្ឆេតដូចប្រកួតរបស់កម្ពុជាដែរ។ ក្រុមឈ្នះៗពីរក្រុមនឹងបានឡើងទៅប្រកួត នៅវគ្គចែកពូលជុំទី៣ ដែលមាន២២ក្រុមឈរជើងក្នុងពូលស្រាប់។ ក្នុងចំណោម២៤ក្រុមនៅជុំទី៣នឹងជម្រុះរកក្រុមខ្លាំងៗចំនួន១១ក្រុម ឡើងទៅប្រកួតជុំចុងក្រោយមួយទៀត ដែលមាន១៣ រួមទាំងម្ចាស់ផ្ទះចិន ដែលជាក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ី (២៤ក្រុមដែរ) ដែលធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០២៣។ ចំណាត់ថ្នាក់ AFC ASIAN Cup ឆ្នាំ២០២៣នេះ គឺគិតទៅលើការលទ្ធផលការប្រកួតវគ្គជម្រុះ FIFA World Cup ថ្មីៗនេះ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី