ព័ត៌មានជាតិ

ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច


អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ជាកំហិតដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណាខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយ និងទីតាំងដែលបានកំណត់ជូនខាងលើនេះរដ្ឋបាលរាជធានីភ្នំពេញ និងមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។
ថ្លែងក្នុងឱកាសនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារលោកជំទាវ ឱរ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ ថា ៩៩.២២% នៅរាជធានីភ្នំពេញត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ហើយបើគិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៧០១,២៥៥នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៧.០១%។ សូមជម្រាបជូនថាបច្ចុប្បន្នខេត្តចំនួន១៤ សំខាន់ៗបានកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ទាប់ពីរាជធានីភ្នំពេញ។
អត្ថបទ-រូបភាព: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង