ព័ត៌មានជាតិ

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវា​នុវត្តន៍​ចាប់ផ្តើម​អនុវត្ត​ការ​ធ្វើតេស្ត​រហ័សទ្រង់ទ្រាយធំ​ជា​លើក​ទី​១​ជូនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រី​ក្រោមឱវាទ​នៃទីស្តីការក្រសួង​


ដេីម្បី​ចូលរួម​អនុវត្ត​តាម​ប្រសាសន៍​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្តីពី​លទ្ធភាព​ត្រៀម​បម្រុង​ការធ្វើ​តេស្ដ​រហ័ស​ដល់ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ក្រោមឱវាទ​ នៃក្រសួង​-ស្ថាប័ន​សុីវិល ក្នុង​គោលដៅ​​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ការ​គិតគូខ្ពស់ដល់សុខភាពសាធារណ:​ និងឈានទៅកាត់ផ្តាច់ការចម្លងដែលកំពុងបាត់ដាននោះ​ ។ ជាក់​ស្តែង​​នៅព្រឹកថ្ងៃទី​ ១២​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ក្រោមការដឹកនាំ​របស់​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ដែលឯកឧត្តមតែងតែគិតគូជាប្រចាំចំពោះសុខទុក្ខ​ និងសុខមាលភាព​របស់មន្ត្រីក្រោមឱវាទ​ ជាពិសេស​ក្នុងស្ថានភាព​នៃការ​រីករាល​ដាលនៃជំងឺកូវីដ-១៩​ បានរៀបចំការចាប់ផ្តេីមការអនុវត្តការធ្វេីតេស្តរហ័សទ្រង់ទ្រាយធំ​ជា​លើក​ទី​១​ជូនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រី​ក្រោមឱវាទ​នៃទីស្តីការក្រសួង​ទាំងអស់​ ដេីម្បី​ងាយស្រួល​ក្រសួងក្តាប់បាននូវស្ថានភាពរបស់​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ ហេីយអាចចាត់ចែង​ដោះស្រាយ​ទាន់ពេលវេលា​ ទប់ស្កាត់​បាននូវការរីករាលដាលជំងឺកូវីដ១៩​ ឲ្យបានជាអតិិបរមា ។
សូម​បញ្ជាក់​ថា​៖ស្ថិតក្នុង​ស្ថានភាព​នៃការ​រីករាល​ដាល​នៃជំងឺកូវីដ១៩​ ជាពិសេស​ក្នុងព្រឹត្តិការណ៍​ការឆ្លងចូលសហគមន៍២០​ កុម្ភៈ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ តែងតែគិតគូជាប្រចាំ​ នូវសុខមាល​ភាព​របស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទជាទូទៅ ។ ក្នុងនោះ​ ឯកឧត្ដម​ បានធ្វេីការកោះប្រជុំជាប្រចាំ​ ក្នុងមួយសប្តាហ៍ម្តង​តាមប្រព័ន្ធ​អនឡាញ​ ស្តីពី​ស្ថានភាព​កូវីដនៅកម្ពុជា​ ដេីម្បី​ស្តាប់របាយការណ៌​ និងដាក់​ចេញ​នូវវិធានការជាក់ស្តែងជាបន្តបន្ទាប់​ មាន​ដូចជា​៖ការបាញ់អាល់កុលសម្លាប់មេរោគ-ការបំពាក់ឧបករណ៌​ស្កេន​ និងបាញ់អាល់កុល​-ការអនុវត្តស្កេន​QR Code -ការដាក់វេនធ្វេីការរបស់មន្ត្រី-វិធានការ​នៃលំហូរឯកសារ-ការ​អនុវត្តរបបប្រជុំ​ ឬសិក្ខាសាលាតាមប្រព័ន្ធ​អនឡាញ​-ការបង្កើត​ក្រុមការងារ ពិសេស​​ឆ្លេីយតប​រហ័ស​(Hotspot)ដេីម្បីដឹកនាំ​ ចាត់ចែង​ និង​តាមដាន​ ស្ថានភាព​កូវីដនៃមន្ត្រីក្រោមឱវាទក្រសួង​-ការគិត​គូ​ការឧបត្ថម្ភ​ទឹកប្រាក់និងគ្រឿងឧបភោគ-បរិភោគ​ដល់មន្ត្រីរាជការ​ក្រោមឱវាទ​ដែលស្ថិតក្នុងតំបន់ក្រហម​ តំបន់​បិទខ្ទប់​ និងមន្ត្រី​ដែលមានវិជ្ជមានកូវីដ១៩​ជាដេីម​ ។ ក្រៅពី​នោះ​ ដោយទទួលបានជំនួយពីប្រភពផ្សេងៗ​ បូកនិងជំនួយផ្ទាល់របស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ និងលោកជំទាវ​ គឺបាន​ឧបត្តម្ភ​ ជាម៉ាស់​ ជាអាល់កុល​ ជាថវិកា​ និងគ្រឿងឧបភោគ​-បរិភោគ​ ដល់តំបន់គោលដៅមួយចំនួន​ ដូចជា​សាលារាជធានីភ្នំពេញ​ ខេត្តកែប ខេត្ត​កំពត​​ និងរដ្ឋបាលខេត្តកំពង់ស្ពឺជាដេីម​ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង