ព័ត៌មានជាតិ

ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូ ជំហានទី៤ ស្ថិតក្នុងខណ្ឌដូនពេញជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន សម្រេចបាន ៩៨% គ្រោងនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ខាងមុខ


នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ MIKAMI Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលគម្រោងសម្រេចលទ្ធផលផលបាន ៩៨% ហើយគ្រោងនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះតទៅ ។
គម្រោងបាននិងអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។
គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២។
ប្រភព: មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ

ព័ត៌មានជាតិ

អត្ថបទទាក់ទង