ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តី ការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ


នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ
នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅតាម​​ប្រព័ន្ធ​វីដេអូ ​។

​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេស សហរដ្ឋអាមេរិក ររំពឹងថានឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ​ដើម្បីពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​អាស៊ាន​-សហរដ្ឋ​អាមេរិក រួមទាំងលើកិច្ចប្រឹងប្រែង​ដោះស្រាយបញ្ហាប្រឈមបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក៏អាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។
ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូ​យុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង