ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិនបានលេីកឡេីងថា ជាទិសដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់ជូនប្រជាជន អោយបានប្រមាណពី ៧០ ទៅ ៨០ភាគរយ ដេីម្បីអាចទប់ទល់ជាមួយជំងឺនេះបាន


ស្របពេលនៃដំណេីរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ក្នុងខេត្តកំពង់ចាម ក៏ដូចជាបណ្តាស្រុកមួយចំនួនដែរនោះ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលស្រុក និងក្រុមគ្រូពេទ្យ ស្រុកកោះសូទិន និងខេត្តកំពង់ចាម បានបើកយុទ្ធនាការចាក់វ៉ាកសាំងការពារកូវីដ-១៩នៅ ក្នុងបរិវេណសាលាបឋមសិក្សាជីហែ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងវត្តមានចូលរួមដោយលោកស្រី ប៉ាង ដានី អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណ:អភិបាលខេត្តកំពង់ចាម។

តាមរបាយការណ៏របស់ លោក យី វណ្ណ: អភិបាលនៃគណ:អភិបាលស្រុកកោះសូទិន បានអោយដឹងថា ចាប់តាំងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រុកកោះសូទិន មានអ្នកកេីតជំងឺ កូវីដ-១៩ ចំនួន ៥៥ អង្គ នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៦ នាក់ និងស្លាប់ ២ នាក់។ ។
រដ្ឋបាលស្រុកកោះសូទិន បានរៀបចំវិទ្យាល័យជីហែ ដើម្បីត្រៀមធ្វើចត្តាឡីស័ក ដែល មានចំនួន ២៦ បន្ទប់ អាចដាក់មនុស្សបានចំនួន ២០៨ នាក់ និងមាន អគារត្រៀមសម្រាប់ ព្យាបាល ១ បន្ទប់ អាចដាក់បានចំនួន ១០នាក់។ លោកអភិបាលស្រុកកោះសូទិន បានធ្វេី ការបញ្ជាក់ដែរថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ​ កាញារីទ្ធ បានជួយ ឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ ហើយត្រូវធ្វើ ចត្តាឡីស័ក នៅតាមផ្ទះរបស់ខ្លួន សរុបចំនួន ១៥៧ គ្រួសារ ចំណាយថវិកា អស់ប្រមាណជាង ២៣ លានរៀល ។ និងនៅសល់ប្រជាពលរដ្ឋចំនួន ៥៥ គ្រួសារទៀត ដែលកំពុងធ្វេីចត្តាឡី ស័កនៅតាមផ្ទះ ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាជីវភាពជួបការលំបាកក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ចំនួន ៥៥ គ្រួសារ ដោយទទួលបាន អង្ករ​ មី ត្រី ខ ទឹកស៊ីអ៊ីវ និងទឹកត្រី។

​មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងថា ជាទិសដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់ ជូនប្រជាជនអោយបាន ប្រមាណ ពី ៧០ ទៅ ៨០ភាគរយ ដេីម្បីអាចទប់ទល់ជាមួយជំងឺនេះបាន។ ដូច្នេះ បងប្អូន ទាំងអស់ដែលគ្រប់អាយុ ១៨ ឆ្នាំ សូមមកធ្វេីការចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះជំងឺនេះសាហាវ និងមានការឆ្លងលឿនណាស់ ហេីយមេរោគ វាចូលស៊ីដល់ក្នុងសួត ដែលអាចធ្វេី មនុស្សស្លាប់ ។ ដូច្នេះយេីងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំអោយមាន ការឆ្លងនូវ ជំងឺកូវីដ-១៩ ជាពិសេសចំពោះមនុស្សចាស់ ត្រូវមានការ ការពារអោយបានខ្លាំង បំផុត ក្នុងនោះអ្នកធ្លាប់កេីតជំងឺសួត ទឹកនោមផ្អែម អ្នកមានគីឡូ ហួស ទម្ងន់របស់ខ្លួន នីមួយៗ គឺជាមុខសញ្ញាដែលត្រូវជៀសកុំអោយឆ្លងជំងឺនេះ បេីមិនដូច្នេះទេពិតជាលំបាក ហេីយ។ ឯកឧត្តម រដ្ឋមន្រ្តី បានលេីកឡេីងថា នៅបណ្តាប្រទេសមួយចំនួនដែល មានការ ឆ្លងជំងឺកូវីដ ច្រេីន ហេីយអ្នកដែលមានអាយុលេីសពី ៦៥ ឆ្នាំ គឺគេទុកចោលដោយ សារខ្វះ លទ្ធភាពក្នុងការសង្គ្រោះហើយ ម៉ាស៊ីនជំនួយដង្ហេីម និងព្យាបាលមានចំនួនតិច ដោយគេទុកសម្រាប់តែការព្យាបាលក្មេងៗប៉ុណ្ណោះ។ ដូច្នេះហេីយ អ្វីដែលសំខាន់គឺការ ថែរក្សាសុខភាព អនុវត្តន៏តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខា ភិបាល ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទាំងអស់គ្នាហើយកុំគិតថា ការចាក់វ៉ាក់សាំងទាំង ២ ដុះរួច មិនឆ្លងជំងឺកូវីដអោយសោះ គឺនៅតែឆ្លង ដដែល បេី សិនជាយេីងគ្មានវិធានការ ការពារខ្លួននោះទេ តែការឆ្លងនោះអាចព្យាបាលជាសះ ស្បើយ ប៉ុន្តែយេីងអាចឆ្លងទៅដល់ក្រុមគ្រួសារ និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង យ៉ាងឆាប់រហ័ស ហើយបង្ករគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផងដែរ។ តាមរយះនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ ដោយក្នុងរយះពេល កន្លងមក នេះបានចំណាយថវិកា អស់រាប់រយលានដុល្លា ដេីម្បីជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ដូចជាជួយដល់ កម្មករ កម្មការនី រោងចក្រ កាត់ដេរថែមទៀតផងដែរ។

​នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាននាំយកនូវអំណោយជូនដល់ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដែលរួមមាន អាកុល ៧ កាន ម៉ាស់ ៥ ពាន់ម៉ាស់ អាវពេទ្យ ៥ កេស ស្រោមដៃ ៧០ទឹកសុទ្ធ ៣៥ កេស និងថវិកា ១ លានរៀល ។

​គួរបញ្ជាក់ដែរថា ក្នុងកំឡុងខែមិថុនា និង មេសា កន្លងមកនេះ ក្រុមប្រឹក្សាស្រុក មន្ត្រី រាជការ មន្រ្តីកិច្ចសន្យា គ្រូបង្រៀន ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ អតីតយុទ្ធជន និងកងកំលាំងទាំង ៣ សរុប ៨១៤ នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ រួចហេីយ។

​សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងក្នុងស្រុកកោះសូទិន នាឱកាសនេះ មានគោលដៅ ចំនួន ៧ កន្លែង មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង ចំនួន ៤៥ ៩៧៦ នាក់ និង មានក្រុមគ្រូពេទ្យ ចំនួន ១១ ក្រុម សរុប ១១៩ នាក់ ក្នុងនោះក្រុមគ្រូពេទ្យរបស់ស្រុកកោះ សូទិន ៦០នាក់ ក្រុមគ្រូពេទ្យសាកលវិទ្យាល័យសុខាភិបាលកំពង់ចាម ៥០នាក់ និងក្រុមគ្រូ ពេទ្យស្មគ្រ័ចិត្តរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន ៩ នាក់។

​តមកឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយ ស្រុកកោះសូទិន បានអញ្ជេីញទៅជួបសាកសួរសុខទុក្ខ ជាមួយមន្រ្តីសាលាស្រុកកោះសូទិន មួយចំនួន ដែលកំពុងជាប់ធ្វេីចត្តឡីស័ក ក្នុងសាលាស្រុក និងប្រជាពលរដ្ឋនៅតាមខ្នង ផ្ទះចំនួន ៥១ គ្រួសារ ដោយនាំយកនូវអំណោយចែកជូន ដូចជាទឹកត្រី ទឹកស៊ីអ៊ីវ មី និងត្រីខ ដេីម្បីទុកផ្គត់ផ្គង់ជីវភាព ក្នុងពេលកំពុងចត្តាឡីស័ក ១៤ ថ្ងៃ។

​នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបន្តធ្វេីការ ក្រើនរំលឹកដល់ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារនិងវិធានការ បង្ការទប់ស្កាត់ការ ឆ្លងរីក រាលដាល នៃជឺងឺកូវីដ -១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន អោយបានកាន់ តែ ខ្លាំង ក្លាបន្ថែមទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ក៏ត្រូវថែរក្សា និងការពារ ខ្លួនឯងជាចាំបាច់ផងដែរ។

​ទន្ទឹមនេះ ឯកឧត្តម ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានចំពោះវិធានការសុខាភិបាល និងត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ ក្នុងករណីមានបញ្ហាសុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី ៣៧ អង្សារ ពិបាកដក ដង្ហើម ឈឺ ក តិចតួច និងអាការ:មិនស្រួលក្នុងខ្លួន ។ បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាម បរិបទ នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធាន ការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង