ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បានដឹកនាំកិច្ចប្រជុំ ចង្អៀតដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា


ថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស សុខា ប្រធាន សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បានដឹកនាំកិច្ចប្រជុំ ចង្អៀតដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានធ្វើរបាយការណ៍សង្ខេបមានប្រាំមួយចំណុច និងស្នើសុំជាគោលការណ៍ពី ឯកឧត្តម ប្រធាន ស សុខា ក្នុងការអនុវត្តន៍ការងារបន្តបន្ទាប់ ។ ព្រឹកនេះផងដែរ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំបន្ថែមទាក់ទងការ ត្រៀម រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលសម្រេចធ្វើនៅថ្ងៃទី ២៩-៣០-៣១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង