ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី


នៅព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ដែលមាន ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។

ព័ត៌មានជាតិ

អត្ថបទទាក់ទង