ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរ​ចំនួន ១៣០គ្រួសារ ទោះបីជាប្រទេសថៃបានចេញវិធានការរឹតបន្តឹងថ្មីក៏ដោយ


នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទោះបីជាប្រទេសថៃបានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរ​ចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន២កន្លែងដូចខាងក្រោម៖

១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន ៩០គ្រួសារ។

២-ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០គ្រួសារ។

សូមបញ្ជាក់ផងដែរថា ការចុះចែកអំណោយនេះគឺបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធថៃ​ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង