ព័ត៌មានជាតិ

គិតត្រឹមយប់ថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយក សំណាកលើក្រុមអាជីវករ និងប្រជាពលរដ្ឋ ផ្សារអង្គតាសោម ៣២១នាក់ ជាលទ្ធផល គឺបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥នាក់


បើតាមការបញ្ជាក់ពី លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា គិតត្រឹម ម៉ោង ៧នឹង២០នាទី យប់ថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយក សំណាកលើក្រុមអាជីវករ និងបងប្អូន ប្រជាពលរដ្ឋ ផ្សារអង្គតាសោម ៣២១នាក់ ជាលទ្ធ ផល គឺបានរកឃើញអ្នកឆ្លងវីរុស កូវីដ១៩ ចំនួន ៤៥នាក់ ស្រី ២៨នាក់។
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយក សំណាក បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបាន រកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ យើង ត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវតាម ការណែនាំ របស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិង សាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំ គ្នាផឹកស៊ី ដែលនាំអោយ មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍របស់ខ្លួន។

ព័ត៌មានជាតិ

អត្ថបទទាក់ទង