ព័ត៌មានជាតិ

ឯកឧត្តម ឃឹម វុទ្ធី ប្រគេនទៀនវស្សាដល់វត្តចំនួន ៥ក្នុងឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម


ក្នុងឱកាសដែលបងប្អូនជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យចូល ព្រះវស្សានាឱកាសឆ្នាំនេះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននាំ យកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ អំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ យកទៅ ប្រគេន ដល់ព្រះ សង្ឍ គង់ក្នុងទីអារាមវត្តចំនួន ៥ក្នុង ឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម ក្នុង រដូវកាល ចូល ព្រះវស្សា រយៈពេល ៣ខែ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលត្រូវគង់នៅ តែក្នុង វត្តរៀនសូត្រធម៌វិន័យ ផ្សេងៗ ក្នុងរយៈពេល ៣ខែនៃការចូលកាន់ព្រះវស្សានេះ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធ សាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យ យ៉ាង ខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នា ប្រារព្ធពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅ ប្រគេន ព្រះសង្ឃ តាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗ ក្នុងរយៈ ពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយ និមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយ តាំងចិត្តត្រលប់មកវិញ ក្នុង រយៈពេល៧ថ្ងៃ។
បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្ដើមនៅ នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែមប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បង ប្អូនដែលមាន ទម្លាប់គោរព ព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿង ប្រើប្រាស់ ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងអំឡុងពេលគង់ចាំព្រះវស្សា នេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឃឹម វុទ្ធី រួមនឹងថ្នាក់ដឹកនាំក្រោមឱវាទ បាននាំយកអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនព្រះសង្ឃទាំង ៥ វត្តនៅក្នុងឃុំល្វេ ក្នុងមួយវត្ត សម្ភារៈរួមមានៈ
- ទៀនព្រះវស្សា ១គូរ
- អង្ករ ២បេ ១០០ គីឡូក្រាម
- មី ២ កេស
- ត្រីខ ២ យួរ
- ទឹកត្រី ២យួរ
- ទឹកស៊ីវអុីវ ២ យួរ
-ទឹកសុទ្ធវីតាល់ ២កេះ
- ទឹកផ្លែឈើ ១ កេះ
- ថវិកាប្រគេនក្នុងមួយវត្ត ៦០០,០០០ រៀល (ក្នុងនោះ សមាគមន៍នារី ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ៣០០,០០០ រៀល)
- បច្ច័យព្រះសង្ឃ៥អង្គ ៥០០,០០០ រៀល
- ឧបត្ថម្ភ លោក និត ហេង ១០០,០០០ រៀល
- លោក សាយ ស្រ៊ាង ១០០,០០០ រៀល
- ឧបត្ថម្ភលោក ព្រាប សៅ សម្រាកព្យាបាលជំងឺនៅផ្ទះ ២០០,០០០ រៀល
-ឧបត្ថម្ភថវិកាក្រុមប្រឹក្សាឃុំ ស្រុក ស្មៀន ជំនួយការ លោកមេភូមិ ១៤ នាក់ ៧០០.០០០ រៀល
-កំលាំងប៉ុស្តិ៍ និងប្រជាការពារ ២០០,០០០ រៀល
-ឧបត្ថម្ភកូនសិស្សលោក និងទូកដរ ៧០,០០០ រៀល
-ផ្តល់ឃីតកញ្ចប់តូច ៧០ កញ្ចប់ជូនស្នាក់ការឃុំល្វេ
-ជូនមណ្ធលសុខភាពអង្កចំនួន ១ តោន ជូនស្នាក់ការឃុំល្វេ ។
សរុបថវិការចំណាយទាំងអស់ សរុប ចំនួន ៥,០៣០,០០០ រៀល ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង