ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យោធភូមិភាគទី៥ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ ក្រុមការងារចាក់វ៉ាក់សាំង របស់កងពលតូចថ្មើរជើងលេខ៥២ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ នៅមណ្ឌលវត្តសេនាប្រជុំពល (ហៅវត្តភ្នៀត) ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ចំណុះយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ដែលប្រព្រឹត្តទៅយ៉ាងរលូន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានបន្ដទៀតថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការគិតគូរខ្ពស់ដល់សុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

(យោធភូមិភាគ៥)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង