ព័ត៌មានកីឡា

សហព័ន្ធកីឡាកាយសម្ព័ន្ធរៀបចំវគ្គបំប៉នគ្រូបង្វឹក និងចៅក្រម មុនពេលប្រកួតផ្លូវការ


សហព័ន្ធកីឡាកាយសម្ព័ន្ធរៀបចំវគ្គបំប៉នគ្រូបង្វឹក និងចៅក្រម មុនពេលប្រកួតផ្លូវការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបើកវគ្គបំប៉នគ្រូបង្វឹក ចៅក្រមរបស់ខ្លួនរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និងទី១៥ ខែមករា មុនពេលការប្រកួតកីឡាកាយ សម្ព័ន្ធជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំ២០២០ និងប្រកួតដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ដែល គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូលទូក ពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០រូប ដែលជាគ្រូបង្វឹកមកពីបណ្ដារាជធានី-ខេត្តចំនួន៤ ដែលបានចូលរួម ។ រាជធានីខេត្តដែលបានចូលរួមមានក្រសួងមហាផ្ទៃ ខេត្តតាកែវ ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង ។ កីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានចំនួន៦៤នាក់ គឺដូចគ្នានឹងឆ្នាំ កន្លងទៅដែរ ។ អគ្គលេខាធិការរូបនេះបន្ថែមថា តាមពិតអ្វីៗទាំងគ្រូបង្វឹក ទាំងមន្ត្រីបច្ចេកទេសសុទ្ធតែចេះដឹងអស់ហើយ តែវគ្គនេះគឺចង់ឱ្យពួកគាត់ដឹងពីការប្រែប្រួលថ្មីៗលើបទបញ្ជា និងបញ្ហាផ្សេងៗទៀតរបស់សហព័ន្ធអន្តរជាតិ ។ វគ្គបំប៉ន មុនការប្រកួតនេះមានបង្រៀនដោយគ្រូឧទ្ទេស លោកអគ្គលេខាធិការ ណយ ផាណា និង លោក សោ សុផេង ។ នេះជា ការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីប្រចាំឆ្នាំ២០២០និងជ្រើសរើសកីឡាករកីឡាការិនីឆ្នើមសម្រាប់ការ ប្រមូលផ្ដុំក្នុង ក្រុមជម្រើសជាតិឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈចេញទៅហ្វឹកហាត់នៅប្រទេសចិន ក្នុងឆ្នាំ២០២១នេះ ។ ការប្រកួតនេះគឺ មិនមានការកម្រិតអាយុឡើយតែកីឡាករកីឡាការិនីត្រូវតែមកពីបណ្ដាក្លិបឬសមាគមដែលជាសមាជិករបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា ប្រភេទ កីឡាកាយសម្ព័ន្ធចែកចេញជាពីរប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic) និងកាយសម្ព័ន្ធអាកទីស្ទីក (Artistic) ។ ចំពោះ វិញ្ញាសាដែលដាក់ឱ្យប្រកួតនោះមាន៖សម្រាប់ប្រភេទកាយសម្ព័ន្ធអាកទីស្ទីក (Artistic) វិញ្ញាសាប្រកួតជាក្រុម៦នាក់បុរស ការប្រកួតសរុបឧបករណ៍ទាំង៦ (ឧបករណ៍កម្រាល សេះលោត សេះកង របាស្រប កង និង របាហ្នឹង) ។ ឧបករណ៍ជំនាញ បុរសសេះលោតជំនាញសេះកង ជំនាញកម្រាល ជំនាញកង ជំនាញរបាស្រប និង ជំនាញរបាហ្នឹង ។ ចំពោះកាយសម្ព័ន្ធ អាអេរ៉ូប៊ិក(Aerobic) វិញមានវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាគូចម្រុះ (បុរសនារី) អាអេរ៉ូប៊ិកទ្រីយ៉ូ (TRIO) បុរស-នារី និងវិញ្ញាសាអាអេរ៉ូប៊ិកក្រុមចម្រុះ៥នាក់ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី