ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងការកោតសរសេីរដល់ក្រុម ការងារផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៏ជាតិកម្ពុជា និងអ្នកថតរូប របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានចេញទៅថតទាំងពាក់កណ្តាលយប់ សម្រាប់ការមកដល់នូវ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson


នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដេីម សប្តាហ៏ទី ១ ខែសីហា នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងការកោតសរសេីរដល់ក្រុមការងារផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៏ជាតិកម្ពុជា និងអ្នកថតរូប របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលទទួល បានព័ត៌មានភ្លាមៗ ហើយចេញទៅថតទាំងពាក់កណ្តាលយប់ សម្រាប់ការមក ដល់នូវ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៥០ម៉ឺន ដូស ទៀត ជា ជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជានៅវេលា ម៉ោង ១២:១៥ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២ខែសីហា នេះ ទោះបីរាជធានីភ្នំពេញស្ថិតក្នុង បម្រាមគោចរ ចាប់ពីម៉ោង ៩ យប់ រហូតដល់ម៉ោង ៣ ទៀបភ្លឺក៏ដោយ តែក្រុម ការងារបានចេញទៅថតផ្សព្វផ្សាយ បានទាន់ពេលវេលាពីការមកដល់នូវ វ៉ាក់សាំងរបស់អាមេរិកនេះ។

កិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយ:កិច្ចប្រជុំតាម ប្រពន្ធ័ជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នៅ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយបានគួសបញ្ជាក់ថាពីលទ្ធផល នៃ កិច្ចប្រជុំ ដោយក្នុងនោះក្រសួងព័ត៌មាន គ្រោងនឹងសហការជាមួយនឹង TikTokដែលជាប្រព័ន្ធបណ្ដាញសង្គមថ្មី ដើម្បីធ្វើការផលិតជាសារអប់រំ និងជាវីដេអូ ឃ្លីប ផ្សេងៗ ស្ដីអំពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានកាន់តែយល់ ដឹងច្បាស់បន្ថែមទៀត ដើម្បីការពារខ្លួនឲ្យជាគេចផុតពីការឆ្លងនៃជំងឺកូវីដនេះ។

នៅក្នុងដំណេីរការនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានពិនិត្យមើល ទៅលើវឌ្ឍន៏ភាពការងារ របស់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ក៏ដូចជាគណ: កម្មការ ផ្សេងៗដែលដឹកនាំដោយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ដែលមានភារកិច្ច ដឹកនាំបំរើកិច្ចការងារប្រចាំថ្ងៃ របស់ក្រសួងព័ត៌មាន ដោយក្នុងនោះបានបង្ហាញពីលទ្ធផលការងារដែលប្រព្រឹត្តទៅ ហេីយ សម្រេចបានតាមផែនការដែលបានដាក់ចុះ ហេីយក៏ត្រូវបន្តអនុត្តន៏ អោយ បានជោគជ័យ ក៏ដូចជាមានប្រសិទ្ធភាព ទៅលេីផែនការដែលត្រូវអនុត្តន៏ នៅក្នុងសប្តាហ៏បន្តទៅមុខទៀត ដេីម្បីឆ្លេីយតបទៅនិងយុទ្ធសាសស្រ្ត និង កិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និង ក្រសួងព័ត៌មាន បានដាក់ចេញ ទោះបីកំពុងស្ថិតក្នុងបរិបទកូវីដ ក៏ដោយ។

​ឯកឧត្តម មាស សុភ័ណ្ឌ បានជម្រាបជូនដែរថា កិច្ចប្រជុំក៏បានពិនិត្យអំពី លទ្ធភាព ក្នុងការត្រៀមរៀបចំវេទិកាតុមូល និពន្ធនាយកសារព័ត៌មាន លេីក ទី១៣ ដែលគ្រោងធ្វើភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លេីកទី១៣ ដែល ប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២O២១ នេះ។ ដូច្នេះ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំទៅ ដល់ក្រុមការងារ ដែលទទួលបន្ទុករៀបចំកិច្ចការងារនេះ ធ្វើយ៉ាងណាឲ្យពិនិត្យ លទ្ធភាពនៅក្នុងការរៀបចំវេទិកាតុមូលតាមប្រព័ន្ធអនឡាញនេះឲ្យបានល្អ និង មានគុណភាព កុំឲ្យមានភាពរអាក់រអួល។ ជាមួយនេះ ត្រូវរកទីកន្លែងធ្វេីជាទី តាំងមណ្ឌលព័ត៌មាន សម្រាប់រៀបចំជាវេទិកា សាធារណ: ដែលមានការចូលរួម រវាងអ្នកសារព័ត៌មាន ក្នុងស្រុក និងអ្នកសារព័ត៌មាន ជានិពន្ធនាយក នៃប្រទេស ជាសមាជិក អាស៊ី អឺរ៉ុប ផងដែរ។ ដូចនេះហេីយ ក្រុមការងារទាំងអស់ត្រូវធ្វេីកិច្ចសហការសាមគ្គីគ្នា ក្នុងការត្រៀមរៀបចំអោយបានល្អ ព្រោះវាជាកិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វេីជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ី អ៊ឺរ៉ុប លើកទី១៣ ក៏ដូចជារៀបចំព្រឹត្តការណ៏អមផ្សេងៗ រួមទាំងវេទិកានិពន្ធនាយក នេះផងដែរ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន ផ្តល់នូវអនុសាសន៏ដល់ គណ:កម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរ ជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសេចក្តីព្រាងឯកសារ ទាក់ទងទៅនិងសិក្ខា សាលាដែលបាន រៀបចំឡើងជាមួយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ក្រោមប្រធានបទស្តីពី របៀបផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទ ថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ” ដែលបានធ្វើឡេីងកាលពីថ្ងៃទី១៩ ខឮខែកក្កដា កន្លងមកនេះ ។ ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបន្តក្រេីនរំលឹកដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់បណ្តាអគ្គនាយកដ្ឋានទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វេីយ៉ាងណាថែទាំសុខភាព អោយបានល្អ ទាំងខ្លួនឯងផ្ទាល់រួមទាំងក្រុមគ្រួសារ ដេីម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលនៃជំងឺនេះ នៅតែមានចំនួនច្រើននៅឡេីយ ពិសេសប្រភេទបំប្លែងខ្លួនថ្មី Delta បាននឹងកំពុងមានការឆ្លងជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជាយេីងហេីយ។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង