រដ្ឋាភិបាលឡាវបានសម្រេចបន្តវិធានការបិទខ្ទប់ប្រទេសចំនួន ១៥ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី០៣-១៨ ខែសីហា ឆ្នាំ២០២១។
សូមជម្រាបថា ប្រទេសឡាវ ករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃ ពិសេសការនាំចូលពីក្រៅប្រទេសតាមរយៈពលករឡាវដែលបានវិលត្រឡប់មកពីប្រទេសថៃ ។