ព័ត៌មានជាតិ

ក្រសួងព័ត៌មាន នឹងពន្លឿន ដំណើរការរៀបចំចងក្រង បោះពុម្ពសៀវភៅកម្ពុជា ២០២១ Cambodia 2O21 សម្រាប់ជំហានដំបូងជាភាសាខ្មែរ ប្រមាណ ៣ ទៅ ៤ ពាន់ ច្បាប់


កិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ ដេីម្បីពិភាក្សាគ្នាក្នុងការពន្លឿន ដំណើរការរៀបចំចងក្រងបោះពុម្ពះសៀវភៅកម្ពុជា ២០២១ Cambodia 2O21 បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២O២១ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
តាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួង ព័ត៌មាន បានជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះ គឺធ្វេីការពិនិត្យ ខ្លឹមសារ ចំណងជេីងអត្ថបទ និងរូបភាព​ សម្រាប់ការរចនាទំព័រ នៃសៀវភៅ អោយបាន ល្អ រួមជាមួយទំហំខ្នាត នៃសៀវភៅ ដែលត្រូវបោះពុម្ពជាភាសាខ្មែរ មានទំហំធំ ជាង ភាសាបរទេស។ សម្រាប់គម្រោងបោះពុម្ពសៀវភៅ កម្ពុជា ២០២១ Cambodia 2O21 សម្រាប់ជំហានដំបូងជាភាសាខ្មែរ ប្រមាណ ៣ ទៅ ៤ ពាន់ ច្បាប់ ហេីយជំហានបន្ទាប់នឹងធ្វេីការបោះជាភាសា អង់គ្លេស បារាំង និង ភាសាចិន ។ ឯកឧត្តម ហ៊ុយ សារ៉ាវុធ បានបញ្ជាក់ដែរថា សៀវភៅកម្ពុជា២០២១ Cambodia 2O21 បានបង្ហាញពីរូបភាពស្រស់ស្អាត នៃដំណេីរការអភិវឌ្ឍ ប្រទេសកម្ពុជា បង្ហាញពីប្រវត្តិសាស្រ្ត សាសនា វប្បធម៏ អរិយធម៏ នានានៅ កម្ពុជា ដែលកំពុងមានការរីកចំរេីន ក្រោមការដឹកនាំដោយសម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ។

សៀវភៅកម្ពុជា២០២១ Cambodia 2O21 មានចំនួនប្រហែល ១១០ ទំព័រ ដែលបានផ្តោតសំខាន់លើរូបភាព អ្នកអត្ថបទខ្លី ដើម្បីបង្ហាញរូបភាព ដែលមាន ភាពទាក់ ទាញ ហើយខ្លឹមសារសំខាន់ ផ្តោតលើទិដ្ឋភាពសំខាន់ៗប្រទេសកម្ពុជា បង្ហាញពី កិច្ចខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ ការពិនិត្យតាមច្រកព្រំដែន ការចាក់វាក់សំាង ការកូវីដ-១៩ ការពិនិត្យ ជនបរទេស រកមេរោគកូវីដ ការអនុញ្ញាត្ត អោយនាវាទេសចរណ៏ ខ្នាតអន្តរជាតិ Westerdam ដែល មានផ្ទុកអ្នកដំណើរប្រមាណជាង១ ពាន់៤នាក់ ដែលប្រឈម នឹងគ្រោះកាចនៃជំងឺកូវីដ-១៩ ចូលចតនៅក្រុងព្រះសីហនុ កាលពីខែកុម្ភះ ២០២០កន្លងមកនេះ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលេីកទឹកចិត្ត អោយថ្នាក់ ដឹកនាំ និងសមាជិក គណៈកម្មការបោះពុម្ពសៀវភៅ នៃក្រសួងព័ត៌មាន ធ្វេី យ៉ាងណា សហការគ្នា ក្នុងការពិនិត្យរាល់រូបភាព ខ្លឹមសារអត្ថបទ និងអក្ខរាវិរុទ្ធ អោយបានត្រឹមត្រូវ មុនបញ្ជូនទៅរោងពុម្ព ព្រោះថាសៀវភៅនេះ មានសារ សំខាន់ និងជាសៀវភៅប្រវត្តិសាស្ត្ររបស់កម្ពុជា ដេីម្បីទុកសម្រាប់ថ្នាក់ដឹកនាំ និងភ្ញៀវ ទេសចរ បរទេសបានដឹងកាន់តែច្បាស់ពីប្រទេសកម្ពុជា​។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង