ព័ត៌មានជាតិ

ខេត្តប៉ៃលិន ចាប់ដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ AstraZeneca ដូសទី៣ ឬដូសជម្រុញ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ទូទាំងខេត្ត


នៅព្រឹកថ្ងៃអាទិត្យទី ៨ ខែសីហា ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមប្រឹក្សាខេត្ត មន្រ្តីសុខាភិបាល មន្រ្តីរាជការកងកំលាំង ជួរមុខជុំវិញខេត្ត បានអញ្ជើញទៅទទួលចាក់វ៉ាក់សាំង ដូសទី ៣ ឬដូសជម្រុញ (AstraZeneca) ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ។
លោកជំទាវ បាន ស្រីមុំ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តប៉ៃលិនទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាជំនួយក្តី ឬការបញ្ជាទិញក្តីពីបណ្តាប្រទេសជាមិត្ត យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលទាំងនេះ បានសបញ្ជាក់ពីការគិតគូរខ្ពស់បំផុតចំពោះសុខុមាលភាព របស់មន្ត្រីរាជការជួរមុខ ពិសេសប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

ព័ត៌មានជាតិ

អត្ថបទទាក់ទង