ព័ត៌មានជាតិ

ក្រុមសមាជិកសភាវ័យក្មេងកម្ពុជា សម្រេចតែងតាំងក្រុម ការងារសមាជិករដ្ឋសភាវ័យក្មេងដែលមានអាយុត្រឹម៥០ឆ្នាំចុះ ចូលរួមសកម្មភាពនានា ជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្ត


នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមសមាជិកសភាវ័យក្មេងកម្ពុជា ដោយមានការចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមជំនួយការ សរុបប្រមាណ ៣០ នាក់។ កិច្ចប្រជុំបានពិភាក្សាលើការងារចំពោះមុខសម្រាប់ក្រុមសមាជិកសភាវ័យក្មេង ក្រោយពីបានទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋសភា ដែលផ្តោតសំខាន់លើការងារទំនាក់ទំនងអន្តរជាតិក្នុងក្របខ័ណ្ឌពហុភាគី រួមមានវេទិកាសភាអន្តរជាតិនានា ក៏ដូចជាក្របខ័ណ្ឌទ្វេភាគីផងដែរ ។ សូមបញ្ជាក់ផងដែរថា៖​ សេចក្តីសម្រេចលេខ ០៥២ រ.ស. ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចតែងតាំងក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ដែលមានអាយុត្រឹម៥០ឆ្នាំចុះ ដើម្បីដឹកនាំការងារចូលរួមសកម្មភាពនានា ជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្តក្នុងនីតិកាលទី០៦ នៃរដ្ឋសភា ដែលមានសមាសភាពចំនួន ១៩ រូប ដែលក្នុងនោះ ឯកឧត្តមប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ ចំនួន ០៤នាក់ត្រូវបានតែងតាំងជាប្រធាន និងសមាជិកនៃក្រុមសមាជិកសភាវ័យក្មេងកម្ពុជាផងដែរផងដែរ។
ប្រភព: គណៈកម្មការទី៧ នៃរដ្ឋសភា

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង