នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម មាស គឹមហេង បានជូន ឯកឧត្តម Sadyr Japarov ប្រធានាធិបតីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នូវសារតាំងដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងឯកឧត្តម ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថានដែលមាននិវេសនដ្ឋាននៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី។