ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល "វីរុសកូវីដ-១៩ ប្រភេទ ដែលតា គឺមានខ្ពស់ណាស់ទោះបីកម្ពុជា មានសញ្ញានៃការថយចុះនូវការចម្លង និងការស្លាប់នៅតាមខេត្តខ្លះក្តី"


ថ្លែងនៅក្នុងយុទ្ធនាការជាតិ ក្រោមប្រធាន៤ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទោះបីកម្ពុជា មានសញ្ញានៃការថយចុះនូវការចម្លង និងការស្លាប់នៅតាមខេត្តខ្លះក្តី ហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសារតែវីរុសកូវីដ-១៩ ប្រភេទ ដែលតា គឺមានខ្ពស់ណាស់។
សូមជម្រាបថា ចាប់ពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រឡប់មក ពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្ត្រី២៤៣នាក់) នឹងបានប៉ះពាល់ដល់បណ្តា ២២ រាជធានី-ខេត្ត រួចទៅហើយ លើកលែងតែខេត្តចំនួន ៣ ប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលមិនទាន់មានរបាយការណ៍ពីករណី ដែលតានេះនៅឡើយ។
ក្រសួងសុខាភិបាលព្រមានថា ប្រសិនបើមានការធ្វេសប្រហែស វីរុស ដែលតា (Delta) និងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត ដែលទាមទារឲ្យមានវិធានការរួមផ្សំគ្នាជាច្រើន និងទាមទារឲ្យមានរួមគ្នា ដើម្បីទប់ស្កាត់ការចម្លងនេះបាន។
ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង