ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះត្រួតពិនិត្យកន្លែង ធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ពនិងក្រុមគ្រូសារកងទ័ពនៅកងពលតូចលេខ៧០ និងនៅវិទ្យាស្ថានសុខាភិបាល


ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃកងយោធព​លខេម​រភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិចាក់​វ៉ាក់​សាំង​ការពារ​ជំ​ងឺកូវីដ​១៩ ក្រសួង​ការពារ​ជាតិ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះត្រួតពិនិត្យកន្លែងធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ពនិងក្រុមគ្រូសារនៅទីតាំងចំនួន ២ដោយទីតាំងទី ១នៅកងពលតូចលេខ៧០ ខណៈការផលិតរហូតដល់បច្ចុប្បន្នបានជាង១លានហើយ ទីតាំងទី ២ នៅវិទ្យាស្ថានសុខាភិបាល ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បានចាប់ផ្តេីមដំណើរការផលិតប័ណ្ណចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋនាពេលនេះគឺកងពលតូចលេខ៧០ ជាអ្នកទទួលបន្ទុកផលិតប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋដែលបានចាក់ក្នុងក្របខណ្ឌកងទ័ព។ ដែលនេះគឺជាបេសកកម្មថ្មីមួយបន្ថែមទៀត របស់កងពល បន្ទាប់ពីបានបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅតាមគោលដៅមួយចំនួន និងចែកកាតដែលបានផលិតរួចរាល់។ បេសកកម្មក្នុងការផលិតកាតនេះ គឺជាបេសកកម្មថ្មីមួយបន្ថែមទៀត ព្រមជាមួយដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនយោធិន និងគ្រួសារយោធិន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បានកោតសសេីរ ដល់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយគួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការគ្រប់ថ្នាក់ក្នុងការបែងចែក និងចាត់ចែងអនុវត្តការងារប្រកបដោយជោគជ័យក្នុងរយៈពេលកន្លងមក៕

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ក៏បានបន្ថែមទៀតថា កងពលនៅតែបន្តរឹតបន្តឹងការពារជំងឺកូវីដ១៩ អោយយោធិនទាំងអស់ ត្រូវ​តែថែទាំសុខភាព ហាត់ប្រាណ អនាម័យ វាស់​កម្តៅ និងបាញ់អាល់កុលជាប្រចាំ។ ក្នុងនោះដែរ អង្គភាពបានអនុវត្តន៍ “ ៣កុំ ៣ការពារ “ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង