ព័ត៌មានកីឡា

ជើងឯកប្រដាល់សកល គឺជាឱកាសល្អ ដើម្បីសម្រាំងកីឡាករត្រៀមស៊ីហ្គេម


ជើងឯកប្រដាល់សកល គឺជាឱកាសល្អ ដើម្បីសម្រាំងកីឡាករត្រៀមស៊ីហ្គេម លោក ប៊ួយ សុភ័ណ្ឌ ដែលអគ្គលេខាធិការ សហព័ន្ធ បានបញ្ចាក់ថា សហព័ន្ធកីឡា ប្រដាល់ សកលកម្ពុជា នឹងយកឱកាស ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដើម្បីសម្លឹងមើល កីឡាករ-កីឡាការិនី ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ ខាងមុខនេះ ។ លោក បានបន្តទៀតថា ការចាប់ផ្ដើម ការប្រកួតជើងឯកថ្នាក់ជាតិ ថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ត្រូវបានពន្យាពេល ២លើក មករៀបចំ ក្នុងឆ្នាំ២០២១ នេះគឺមាន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨–២១ ខែមករា នេះ នៅពហុកីឡដ្ឋានជាតិ ដោយមាន កីឡាករ-កីឡាការិនី ប្រមាណ៥៨នាក់ មកពី ១១សមាគម បានចុះឈ្មោះចូលរួម ។ អគ្គលេខាធិការ សហព័ន្ធដដែល បានចាត់ទុក ការប្រកួតនេះ គឺជារឿងដ៏ចាំបាច់ ដែលសហព័ន្ធ ត្រូវតែធ្វើ ដោយខានពុំ បាន បើទោះបីជា មានការរំខានដោយសារ បញ្ហាកូវីដ–១៩ ក៏ដោយ ដើម្បីសម្រិតសម្រាំង កីឡាករ-កីឡាការិនីឆ្នើម ត្រៀម ប្រមូល ផ្ដុំហ្វឹកហាត់ ចូលរួមការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។ លោក ប៊ួយ សុភ័ណ្ឌ បាន បញ្ជាក់ថា ក្រោយចប់ការប្រកួត រយៈពេល ៤ថ្ងៃ សហព័ន្ធនឹងធ្វើការពិនិត្យ ទៅលើលទ្ធភាព និងសមត្ថភាព របស់កីឡាករ -កីឡាការិនីម្នាក់ៗ ស្របតាមវិញ្ញាសា និងប្រភេទទម្ងន់ ដែលម្ចាស់ផ្ទះវៀតណាម បានកំណត់រួចរាល់ ដើម្បីធ្វើការប្រមូល ផ្ដុំហ្វឹកហាត់។ លើសពីនេះ សហព័ន្ធ ក៏មានផែនការអញ្ជើញ គ្រូបង្វឹកបរទេស មកបង្ហាត់ពួកគេ ក្នុងដំណាក់កូវីដ–១៩ ដែលសហព័ន្ធ មិនអាចបញ្ជូន កីឡាករ-កីឡាការិនី ទៅហាត់ ក្រៅស្រុកបានទៀតផង ។

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី