រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសលោកជំទាវ ឱ វណ្ណឌីន សុំក្រេីនរំលឹកជូនដល់ឯកឧត្តម លោកជំទាវអភិបាលនៃគណអភិបាល និងប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ យកចិត្តទុកដាក់ជម្រុញនិងកៀរគរប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡេីងទាំងពលករ ជនវ័យចាស់ និងក្រុមមនុស្សផ្សេងទៀត មកចាកវ៉ាក់សាំងឱ្យបានលឿន តាមការណែនាំរបស់សម្តេចតេជោ ដេីម្បីឈានទៅសម្រេចបានគោលដៅ១០លានក្នុងខែក្រោយនេះជាចាំបាច់។ ឱ្យតែមានអ្នកមកសុំចាក់វ៉ាក់សាំងត្រូវផ្តល់ជូន ហេីយនៅតាមភូមិនិមួយៗត្រូវតែជម្រុញឱ្យមកចាក់ឱ្យបានលឿនគ្រប់ៗគ្នា។
ប្រសិនបេីខ្វះវ៉ាក់សាំង ហេីយនៅសល់ប្រជាជន សុំធ្វេីសំណេីរមកគ.វ.ក-១៩ ឱ្យបានឆាប់បំផុត។
សូមអរគុណ