ព័ត៌មានជាតិ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ អញ្ជើញប្រគល់អំណោយជូនបងប្អូនប្រជាការពារ រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ


នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលអំណោយពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ព្រមទាំងសប្បុរសជន ប្រគល់អំណោយជូនបងប្អូនប្រជាការពារ រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនCoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។

ក្នុងនាមក្រុមគ្រួសាររបស់ខ្ញុំ និងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយគ្រួសារនៃរាជធានីភ្នំពេញ ខ្ញុំសូមថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណ តាមរយៈការជួយឧបត្ថម្ភសម្ភារៈខ្លះៗ ដល់បងៗ ពូៗប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញនាពេលនេះ។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូននៅពេលនេះ ក្នុងម្នាក់ៗទទួលបាន៖
- ថវិកា ២០.០០០រៀល
- មី ០១កេសតូច
- ត្រីខ ០១យួរ
- ទឹកដោះគោខាប់ ០៤កំប៉ុង
- ថ្នាំ និងច្រាសដុសធ្មេញ ០១ឈុត
- សាប៊ូលុច ០១ដុំ

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង